រដ្ឋាភិបាលលោកត្រាំជាប់គាំងដោយសារព្រឹទ្ធសភាមិនអនុម័តកញ្ចប់ថវិកាឲ្យប្រើប្រាស់

រដ្ឋាភិបាលសហព័ន្ធអាមេរិក​ប្រឈមនឹងការបិទទ្វារ ហើយមន្ត្រីរាជការជាច្រើន​អាចនឹងឈប់ធ្វើការងារដោយ សារតែព្រឹទ្ធសភាមិនអនុម័តកញ្ចប់ថវិកាឲ្យប្រើប្រាស់ទេ។​

កាលពីពាក់កណ្តាលយប់ថ្ងៃសុក្រម្សិលមិញព្រឹទ្ធសភាអាមេរិក​សម្រេចមិនអនុម័តកញ្ចប់ថវិកា ដែលស្នើឡើងដោយរដ្ឋាភិបាលដឹកនាំដោយលោក ដូណាល ត្រាំនោះទេ។ នេះបើតាមសារព័ត៌មានBBC។​

មូលហេតុនៃការបរាជ័យស្នើថវិកានេះ ដោយសារតែសមាជិកព្រឹទ្ធសភាទាំងគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋភាគច្រើន​មិនពេញចិត្តចំពោះលោកត្រាំ ពាក់ព័ន្ធការស្នើលុយប្រើប្រាស់សាងសង់ជញ្ជាំងព្រំដែន​ជាមួយប្រ ទេសម៉ិចស៊ិក ការចាប់បញ្ជូនចេញ​ជនអន្តោប្រវេសន៍ដែលរត់ចូលអាមេរិកតាំងពីនៅកុមារ និង ការលុបចោលកម្មវិធីចាប់ឆ្នោតទៅរស់នៅអាមេរិកជាដើម។​

តាមBBCឲ្យដឹងថា ការជាប់គាំថវិកាសម្រាប់ប្រើប្រាស់នេះ អាចប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់សែន​នាក់។​

កាលពីឆ្នាំ២០១៣ រដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ជួបបញ្ហានេះដែរគឺជាប់គាំង១៦ថ្ងៃ ប្រឈមគ្នាបញ្ហាស្នើថវិកាលើគម្រោងថែរក្សាសុខភាព។​ប្រភពអត្ថបទ VOD

Leave a Reply

Your email address will not be published. Required fields are marked *