កម្ពុជា​ធ្លាក់​ចូល​ចំណាត់ថ្នាក់​ជា​ប្រទេស​កាន់​របប​ផ្ដាច់ការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សភាព​តានតឹង និង​ធ្លាក់​ចុះ​កិត្យានុភាព​ជា​លំដាប់​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​ធ្លាក់​ចុះ​នេះ រហូតដល់​ស្ថាប័ន​អន្តរជាតិ​មួយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​ថា ចំណាត់ថ្នាក់​នេះ​មិន​ត្រឹមត្រូវ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច គឺ​លោក សុខ ឥសាន្ត ច្រានចោល​ការ​វាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​ផ្ដាច់ការ​នោះ មិន​មាន​ហេតុផល​ប្រាសចាក​ការពិត៖ «គ្មាន​ហេតុផល​ណា ដែល​ត្រូវ​វាយ​តម្លៃ​ថា

Read more

ពលរដ្ឋ​ព្រះវិហារ​បារម្ភ​ពី​វាសនា​ព្រៃ​សហគមន៍​ព្រោះ​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់

៧-សីហា-២០១៤៖ គំនរ​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​ដែល​ក្រុម​ហ៊ុន​ចិន ឡាន ហ្វេង បាន​ឈូស​ផ្ដួល ដើម្បី​យក​ដី​ដាំ​អំពៅ នៅ​ភូមិសាស្ត្រ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ជាប់​នឹង​ព្រំប្រទល់​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ ប្រជា​សហគមន៍ នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​ពី​វាសនា​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ពួកគាត់​បាន​ស្នើ​សុំ​អាជ្ញាធរ​រក្សាទុក។ ក្តី​បារម្ភ​នេះ ដោយសារ​ក្រុមហ៊ុន​ប្រមូល​ឈើ​មួយ​នៅ​តំបន់​នោះ នៅតែ​បន្ត​កាប់​ឈើ និង​ជួល​ពលរដ្ឋ​ឱ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ដោយ​ខុសច្បាប់។

Read more

ខ្មែរ​ក្រោម​ទទូច​ឲ្យ​កម្ពុជា​ស្នើ​​វៀតណាម​ឲ្យ​បើក​សាលាបង្រៀន​អក្សរ​ខ្មែរ​ដល់​ជនជាតិ​ដើម

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​នោះ បាន​រៀន​សូត្រ​អក្សរសាស្ត្រ ភាសា​ដើមកំណើត​របស់​ខ្លួន។ សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​រដ្ឋ​របស់​កម្ពុជា បង្កើត​ដេប៉ាតឺម៉ង់​បង្រៀន​ភាសា​វៀតណាម​នៅ​កម្ពុជា។ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស

Read more

ពលរដ្ឋ​៣​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​ភ័យ​ព្រួយ​រឿង​ទាហាន​គំរាម​យក​ដី​ស្រែ​ចម្ការ

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នាំ​គ្នា​ទៅ​ពិនិត្យ​ដីធ្លី​ដែល​ពួកគេ​ចោទ​ថា​យោធា​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨។ ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ បារម្ភ​ខ្លាច​បាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត និង​សុវត្ថិភាព​ក្រុម​គ្រួសារ ក្រោយ​ពី​យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​ប្រើ​អំណាច​ជា​ទាហាន គំរាម​អាយុ​ជីវិត​ពួកគាត់។ យោធា​ទាំង​នោះ​អះអាង​ថា ដីស្រែ​ដែល​អ្នក​ភូមិ​បី​គ្រួសារ​អាស្រ័យ​ផល​បច្ចុប្បន្ន ជា​កម្មសិទ្ធិ​របស់​ពួកគេ។ ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល

Read more

ពលរដ្ឋ​៣​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​ភ័យ​ព្រួយ​រឿង​ទាហាន​គំរាម​យក​ដី​ស្រែ​ចម្ការ

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នាំ​គ្នា​ទៅ​ពិនិត្យ​ដីធ្លី​ដែល​ពួកគេ​ចោទ​ថា​យោធា​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨។ ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ បារម្ភ​ខ្លាច​បាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត និង​សុវត្ថិភាព​ក្រុម​គ្រួសារ ក្រោយ​ពី​យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​ប្រើ​អំណាច​ជា​ទាហាន គំរាម​អាយុ​ជីវិត​ពួកគាត់។ យោធា​ទាំង​នោះ​អះអាង​ថា ដីស្រែ​ដែល​អ្នក​ភូមិ​បី​គ្រួសារ​អាស្រ័យ​ផល​បច្ចុប្បន្ន ជា​កម្មសិទ្ធិ​របស់​ពួកគេ។ ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល

Read more

ពលរដ្ឋ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​ខែត្រ​ស្ទឹងត្រែង​ត្អូញ​ពី​បញ្ហា​សុខភាព

ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។ អ្នកភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់ ជាង ១០០​គ្រួសារ ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទទួលខុសត្រូវ​រាល់​ការ​ខាត​ប្រយោជន៍​ពលរដ្ឋ ដោយសារតែ​ទំនប់​សេសាន​ក្រោម​ពីរ​បិទទ្វារ​ទឹក​ពន្លិច​ភូមិ។ ពួកគាត់​ត្អូញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​រើសអើង​ពួកគាត់ និង​ចាត់​ទុក​ពួកគាត់​ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ។ ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់

Read more

ព្រះសង្ឃ​និង​ពលរដ្ឋ​ខេត្ត​សៀមរាប​បារម្ភ​បាត់​ថ្ម​បុរាណ​នៅ​វាលស្រែ​ដោយ​គ្មាន​អ្នក​ថែរក្សា

ថ្ម​ប្រាសាទ​ដែល​ព្រះសង្ឃ​ប្រមូល​តាម​ភ្លឺ​ស្រែ ដើម្បី​រក្សា​ទុក​នៅ​វត្ត​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូប​ថត កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៨។ ព្រះតេជព្រះគុណ លួន សុវ៉ាត និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ថ្ម​ប្រាសាទ​បុរាណ ដែល​នៅ​រាយប៉ាយ​តាម​ដីស្រែ​របស់​អ្នកស្រុក​ថា​អាច​នឹង​បាត់​បង់​អស់ នៅ​ថ្ងៃ​ណាមួយ​ជា​ពុំ​ខាន។ ក្ដី​ព្រួយបារម្ភ​នេះ ដោយសារ​ជា​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​ដុំ​ត្រូវ​បាន​អ្នកភូមិ យក​ទៅ​គរ​ទុក​នៅ​តាម​ភ្លឺស្រែ ហើយ​ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​យក​ថ្ម​ទៅ​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព​នៅឡើយ។

Read more

សហគមន៍​តាម​ខេត្ត​មួយ​ចំនួន​ទាមទារ​ឱ្យ​តុលាការ​​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ

(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ ប្រជា​សហគមន៍​តាម​ខេត្ត​មួយ​ចំនួន គ្រោង​លើកគ្នា​ទៅតាម​ដាន​ដំណើរការ​សវនាការ​ក្ដី​សកម្មជន​បរិស្ថាន អង្គការ​មាតា​ធម្មជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៥ មករា ខាងមុខនេះ។

Read more

លោក ជួន សុវណ្ណ ប្រកាស​ចាត់ការ​ប៉ូលិស​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បង្ក្រាប​កន្លែង​ជល់​មាន់

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ។ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ចាត់វិធានការ​លើ​ប៉ូលិស​ខណ្ឌ​ពោធិសែនជ័យ ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ពេល​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កាលពី​ថ្ងៃ​ទី២១ មករា។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់​ការ​នេះ ប៉ុន្តែ​ស្នើការ​ស៊ើបអង្កេត​ត្រូវ​បង្ហាញ​លទ្ធផល​ជាក់ស្ដែង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។ ចំណាត់​ការ​របស់​មេ​ប៉ូលិស​ក្រុងភ្នំពេញ លោក ជួន សុវណ្ណ

Read more