លោក ហ៊ុន សែន ប្រកាស​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោយ​រក​មិន​ឃើញ​កំហុស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ធ្នូ នេះ​ថា លោក​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទេ ក្រោយ​ពី​ក្រសួង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មិន​ឃើញ​កំហុស ឬ​មិន​មាន​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ល្មើសច្បាប់​នោះ។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ថ្លែងការណ៍ ក៏​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​ទៅ​រដ្ឋាភិបាល បញ្ជាក់​ថា ស្ថាប័ន​នេះ​មិន​ពាក់ព័ន្ធ​បក្ស​នយោបាយ​ណា​មួយ

Read more

មន្ត្រី​បក្ស​កាន់​អំណាច​ថា​គ្មាន​ច្បាប់​ណា​មួយ​អាច​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គ្មាន​ច្បាប់​ណា​មួយ​អាច​មក​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស បើ​សិន​ការ​វិនិយោគ​នោះ​មិន​ខុស​ច្បាប់។ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​យល់​ដូច្នេះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក​ធ្លាប់​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​សិទ្ធិមនុស្ស។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​តេឡេក្រាម នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ជា​ការ​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធសភា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ថា

Read more

ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​សេចក្ដី​សុខ​ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង

អ្នកវិភាគ និង​សង្គម​ស៊ីវិល យល់​ថា លោក ហ៊ុន សែន គួរ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​ទៅ​រក​សភាពការណ៍​ធម្មតា​វិញ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សេចក្ដី​សុខ ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​អង្គរវត្ត ទាំង​តក់ក្រហល់ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន។ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន

Read more

របាយការណ៍៖​ស្ប៉ត​ពាណិជ្ជកម្ម​តាម​TV បង្ហាញ​ហិង្សា​លើ​ស្ត្រី​ច្រើន​ជាង​គេ​

តាម​របាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា របស់​មូលធិនិ​អាស៊ី Asian Foundation បាន​បង្ហាញ​ឲ្យ​ដឹងថា កម្មវិធី​ដែល​លាយ​អំពើ​ហិង្សា​លើ​ស្ត្រី​ខ្លាំង​ជាង​គេ គឺ​ស្ប៉ត​ពាណិជ្ជកម្ម ជា​ពិសេស​គឺ​ទាក់ទង​នឹង​គ្រឿង​ស្រវឹង វីដេអូ​ចម្រៀង និង​រឿង​ភាគ​ដែល​នាំ​មក​ពី​បរទេស​។ របាយការណ៍​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ១៦​ថ្ងៃ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា នា​ព្រឹក​ថ្ងៃ​ទី ៣០​វិច្ឆិកា​នេះ នៅ​រាជធានី​ភ្នំពេញ​។ ក្រោយពី​បាន​ធ្វើការ​តាមដាន

Read more

អាមេរិក​គំរាម​កម្ទេច​កូរ៉េខាងជើង​ តែ​ចិន និង​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​អត់ធ្មត់ និង​ស្នើ​ឲ្យ​បន្ត​កិច្ចចរចា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ វិច្ឆិកា​នេះ ប្រតិកម្ម​បាន​និង​កំពុង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​បាញ់គ្រាប់មីស៊ីល​បាលីស្ទិក​ជា​ថ្មី​លើក​ទី៩ ពី​សំណាក់​កូរ៉េខាងជើង​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា។ ប្រតិកម្ម​ថ្កោលទោស​លើ​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ មាន​ទាំង​ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​ផង​ដែរ ពិសេស​ចិន និង​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ និង​ដូច​ដែល​បាន​គ្រោង​ទុក ក្រុមប្រឹក្សា​សន្តិសុខ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​យប់​ថ្ងៃ​ពុធ ទី២៩ វិច្ឆិកា តែ​មិន​អនុម័ត​ទ័ណ្ឌកម្ម​ថ្មី​ទេ។ លោកស្រី Nikki Haley

Read more

សាក្សី៖ លោកអ៊ែរដូហ្កាន​បាន​អនុញ្ញាតិ​ឲ្យ​ធនាគារ​តួកគី​បង្វិល​លាងលុយ អ៊ីរ៉ង់

នៅ​តុលាការ​សហព័ន្ធ ក្នុង​ក្រុង​ញូវយ៉ក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​តួកគី លោករេស៊ីប អែរដូហ្កាន បាន​ជាប់ឈ្មោះ ជា​អ្នកស៊ុំគ្រលំ ជួយ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ អាច​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ នេះ​ជា​លើកទី ១ ដែល​ប្រមុខ​រដ្ឋាភិបាល​តួកគី​រង​ការចោទប្រកាន់​ថា បាន​ជួយ​អ៊ីរ៉ង់ ដែល​តាមពិត​ទៅ​បាន​រងការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី សហគម​អន្តរជាតិ ដោយសារ​តែ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ។ តាំង​ពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ តុលាការ​សហព័ន្ធ​ក្រុង​ញូវយ៉ក​បាន​បើកសវនការ​ជំនុំជម្រះ​ជនសង្ស័យ

Read more

ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ នឹង​ដាក់​រាជនៅ​ថ្ងៃ៣០​មេសា​២០១៩

ព្រះចៅអធិរាជ​ អាគីហ៊ីតូ ព្រះ​ជន្ម​៨៣​វស្សា ដែល​បាន​ប្រកាស​សុំ​ដាក់​រាជ​ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ កាលពី​ខែសីហា ២០១៦ នឹង​អាច​សម្រាក​ចូលនិវត្តន៍​បាន នៅ​ថ្ងៃទី ៣០ មេសា ២០១៩ ខាង​មុខ​នេះ។ រាជបុត្រច្បង​​របស់​ព្រះ​អង្គ ព្រះ​នាម​ណារ៉ុហ៊ីតូ ព្រះជន្ម​៥៧​ព្រះ​វស្សា នឹង​ឡើង​ស្នង​រាជបន្ត​ នៅ​ថ្ងៃទី​១​ឧសភា២០១៩។ ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតូ អាច​ដាក់​រាជ​ស្រប​តាម​ព្រះរាជហឬទ័យ​របស់​ព្រះអង្គ​បាន​ហើយ!

Read more

ចិនឃាត់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនឹងការបាក់រលំអាគារស្លាប់មនុស្សអស់​៧៤នាក់​

នគរបាលចិនបានឃាត់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធគម្រោងសាងសង់អាគាររោងចក្រផលិតថាមពលនៅភាគខាងកើតនៃប្រទេស ហើយបានបាក់រលំកាលពីសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សចំនួន៧៤នាក់បានស្លាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃចន្ទនេះ។ ហេតុការណ៍បាក់រលំនោះ បានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុងហ្វេងចេង ក្នុងខេត្តជាំងស៊ី ហើយនៅពេលដែលកម្មករនិងបុគ្គលិកកំពុងបំពេញការងារ រោងចក្រដែលកំពុងសាងសង់នោះក៏បានបាក់រលំតែម្តង។ តាមស៊ីនហួរឲ្យដឹងថា ក្នុងចំណោមមនុស្ស៩នាក់នោះ មានទាំងប្រធានក្រុមហ៊ុនសំណង់ Hebei Yineng ដែលគេស្គាល់ឈ្មោះថា Zhang។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចុះផ្សាយថា

Read more

ព្រឺក្បាល ប្រវត្តិ-វត្ត​វិហារ​សសរ​១០០​​​ និង ខ្ទឹមស

ភ្នំពេញ : បើ​ទោះ​ជា​តឹក​តាង​ចាស់​ត្រូវ​បាន​បាត់​បង់​អស់ និង​ជំនួស​មក​វិញ​នូវ​សំណង់​ថ្មី​រចនាប័ទ្ម​តាម​បែប​សម័យ​ទំនើប​ក៏​ដោយ​ ប៉ុន្តែ​ទី​អារាម​ដែល​កើត​ចេញ​ពីទី​បញ្ចុះ​សព​បុត្រី​សំណព្វ​​ក្សត្រ​ អង្គ​ចន្ទ​រាជា​ទី​២ នា​សម័យ​ចេនឡា វត្តសសរ​ ១០០ រក្សា​បាន​នូវ​កិត្តិនាម​ និង​ទាក់​ទាញ​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​គោរព​បូជា​សុំ​សេចក្តី​សុខ និង​សិក្សា​ពី​ប្រវត្តិវត្ត​ដ៏​ចំណាស់​នេះមិន​ដែល​លស់​ថ្ងៃ​ឡើយពិសេស​ភ្ញៀវ​បរទេស​ក៏​ចាប់​អារម្មណ៍​ផង​ដែរ។ វត្ត​វិហារ​សសរ​១០០​ស្ថិត​នៅ​ក្បែរ​មាត់​ទន្លេមេ​គង្គ​ត្រើយ​ខាង​កើត​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ដែល​មាន​ចម្ងាយ​ ៣៦ ​គីឡូ​ម៉ែត្រ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ។ វត្ត​សរសរ១០០​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចំ​ទី​តាំង​​រាជវាំង​​នគរ​សម្ភបុរៈ​នៃ​អាណាចក្រ​ចេនឡា។ តាម​ឯកសារ​បញ្ជាក់​ថានៅ​ក្នុង​វត្ដ​មាន​ព្រះ​វិហា​រពុទ្ធ​សាសនា​ចំនួន៤បែរ​មុខ​ទៅ​រក​ទិស​ទាំង​៤គឺ វិហារ​ឡាវបែរ​មុខ​ទៅ​ទិស​ខាង​លិចវិហារ​សសរ១០០បែរ​មុខ​ទៅ​ទិស​ខាង​ជើង​វិហារ​គោក​កើត​បែរ​មុខ​ទៅទិ​សខា​ងកើ​តវិហារ​គោក​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង (ព្រះ​វិហារ​នេះ​នៅ​សល់​តែ​គ្រឹះ

Read more