កម្ពុជា​ធ្លាក់​ចូល​ចំណាត់ថ្នាក់​ជា​ប្រទេស​កាន់​របប​ផ្ដាច់ការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សភាព​តានតឹង និង​ធ្លាក់​ចុះ​កិត្យានុភាព​ជា​លំដាប់​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​ធ្លាក់​ចុះ​នេះ រហូតដល់​ស្ថាប័ន​អន្តរជាតិ​មួយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​ថា ចំណាត់ថ្នាក់​នេះ​មិន​ត្រឹមត្រូវ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច គឺ​លោក សុខ ឥសាន្ត ច្រានចោល​ការ​វាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​ផ្ដាច់ការ​នោះ មិន​មាន​ហេតុផល​ប្រាសចាក​ការពិត៖ «គ្មាន​ហេតុផល​ណា ដែល​ត្រូវ​វាយ​តម្លៃ​ថា

Read more

បុរស​ម្នាក់​ស្លាប់​នៅ​ពេល​ប៉ូលិស​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់​នៅ​ពោធិសែនជ័យ

បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ផ្សារ​កាណាស៊ីធី ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ នៅ​ថ្ងៃអាទិត្យ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨​នេះ។ ពលរដ្ឋ​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ល្បែង​ជល់​មាន់​នោះ មាន​ឈ្មោះថា សៀក រ៉ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់ នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២

Read more

ភរិយា​លោក ជា វិជ្ជា ទាមទារ​ឲ្យ​លោក ហេង ពៅ បកស្រាយ​ការ​ពិត​ករណី​ឃាតកម្ម​ស្វាមី

ភរិយា​លោក ជា វិជ្ជា ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​តាំងពី​ឆ្នាំ​២០០៤ នៅ​តែ​ដង្ហោយ​ហៅ​យុត្តិធម៌ និង​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វែកមុខ​ឃាតក​ពិត​ដែល​សម្លាប់​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស។ អ្នកស្រី​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​នោះ វា​នឹង​ស​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល​នៅ​ពីក្រោយ។ ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី

Read more

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​អាទិត្យ​ពណ៌​ស​ដើម្បី​ស្នើ​ដោះលែង​លោក កឹម សុខា

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ប្រកាស​ធ្វើ​យុទ្ធនា​ការ​ថ្ងៃ អាទិត្យ​ពណ៌​ស និង​អំពាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនា​ការណ៍​នេះ​ដើម្បី​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា ថា ការ​ទាមទារ​នេះ​ធ្វើឡើង​ដោយ​សន្តិវិធី ដែល​មិនមែន​បដិវត្ត​ពណ៌​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ទូទៅ​អាច​ចូលរួម​យុទ្ធនាការ​នេះ បាន​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) របស់​លោក

Read more

លោក ហ៊ុន សែន ជួប​អ្នក​កាសែត​ខណៈ​តុលាការ​ឃុំ​ខ្លួន​បុគ្គលិក​អាស៊ីសេរី​២​រូប

លោក ហ៊ុន សែន បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ជាង ៣៤០០​នាក់ ទៅ​តាម​ការ​គ្រោង​ទុក​នៅ​កោះពេជ្រ នា​រាត្រី​ថ្ងៃ​ទី​២១ ខែ​មករា​នេះ។ ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកកាសែត​លើក​ទី​២​នេះ ត្រូវ​អ្នកកាសែត និង​អ្នកធ្វើ​ការទាក់ទង​វិស័យ​សារព័ត៌មាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ផ្ដល់​ឱកាស​ឲ្យ​អ្នក​កាសែត​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​បាន​ច្រើន និង​ជៀសវាង កុំ​ធ្វើ​ឲ្យ​ដូច​ឆ្នាំមុន គឺ​លោក ហ៊ុន សែន

Read more

អង្គការ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​២​រូប

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អះអាង​ថា ពួកគេ​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សវនាការ​ជំនុំជម្រះ និង​នីតិវិធី​របស់​តុលាការ​ចំពោះ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​កំពុង​ជាប់ពន្ធនាគារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​នោះ មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ និង​ទាមទារ​សាជាថ្មី​ឱ្យ​តុលាការ​ខេត្ត​កោះកុង ពិចារណា​ដោះលែង​ពួកគេ​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​វិញ។ ការ​បញ្ជាក់​ពី​ជំហរ និង​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ខណៈ​តុលាការ​ខេត្ត​កោះកុង

Read more

អ្នក​វិភាគ​រិះគន់​បក្ស​ប្រជាជន​​ដែល​តែងតាំង​មន្ត្រី​រដ្ឋ​ជាង​១០០​នាក់​ជា​សមាជិក​ជាន់ខ្ពស់

អ្នកវិភាគ​នយោបាយ​ជើងចាស់​រិះគន់​ថា ការ​បញ្ចូល​សមាជិក​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​ចំនួន ៣៤២​នាក់ ដែល​ជា​មន្ត្រីរាជការ គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​របស់​គណបក្ស​នេះ ក្លាយ​ជា​គណបក្ស​កុម្មុយនិស្ត​ផ្ដាច់ការ​តែម្ដង។ ប៉ុន្តែ​អ្នកនាំពាក្យ គណបក្ស​កាន់​អំណាច​ឆ្លើយតប​ថា ការសម្រេច​បញ្ចូល​សមាជិក​ថ្មី​នេះ គឺជា​ការ​សម្រេច​នៃ​មហាសន្និបាត​ទាំងមូល​របស់​គណបក្ស។ លោក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា កា​របញ្ចូល​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​គណបក្ស​រឹងមាំ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​កាល​ណា​បក្ស និង​រដ្ឋ​មានតែ​មួយ​ដូច្នេះ

Read more

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចូលរួម​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដោយ​មិន​បារម្ភ​ពី​ការ​គំរាមកំហែង​ណា​មួយ​​​ឡើយ។ ពួកគាត់​អះអាង​ថា​ មូលហេតុ​ដែល​ចូលរួម​ចលនា​ថ្មី​នេះ ដោយ​យល់​​ថា ចលនា​នេះ​នឹង​អាច​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ បាន។ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិន​បើ​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​​ភ្លាម​ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​នឹង​ទូង​ស្គរ​​ឲ្យ​សកម្មជន​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ​​ ដោយ​មិន​បង្អន់​យូរ​ឡើយ។ ​​​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​ លោក ម៉ៅ

Read more

អង្គការ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​២​រូប

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អះអាង​ថា ពួកគេ​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សវនាការ​ជំនុំជម្រះ និង​នីតិវិធី​របស់​តុលាការ​ចំពោះ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​កំពុង​ជាប់ពន្ធនាគារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​នោះ មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ និង​ទាមទារ​សាជាថ្មី​ឱ្យ​តុលាការ​ខេត្ត​កោះកុង ពិចារណា​ដោះលែង​ពួកគេ​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​វិញ។ ការ​បញ្ជាក់​ពី​ជំហរ និង​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ខណៈ​តុលាការ​ខេត្ត​កោះកុង

Read more