អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា (ភាគ​៨)

អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា ខុស​ប្លែក​ពី​សម័យ​បច្ចុប្បន្ន។ ឧទាហរណ៍ នៅ​សម័យ​នោះ​គេ​មិន​សូវ​គោរព​ព្រះពុទ្ធ​សាសនា​ទេ តែ​គេ​គោរព​បូជា​អាទិទេព​ធំៗ​ទាំង​បី​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះព្រហ្ម ព្រះឥសូរ និង​ព្រះវិស្ណុ។ ក៏ប៉ុន្តែ សម័យ​ចេនឡា គឺ​ជា​ដំណាក់​កាល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​គេ​ប្រើ​ភាសា​ខ្មែរ​បុរាណ​ចារ​ក្នុង​សិលា​ចារិក។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា។ កំណត់​ត្រា​របស់​ឯកសារ​ចិន និង​តាម​សិលា​ចារិក បាន​អោយ​យើង​ដឹង​ថា

Read more

ប្រវត្តិ​ ស្រះ​គូ ​​​ “សៀមរាប”

នាឆ្នាំ៨២០ ក្នុងរជ្ជកាលព្រះបាទជ័យ វរ្ម័នទី២ ដែលជាក្សត្រមួយអង្គ ដែលបានបង្រួបបង្រួមអាណា ចក្រ ចេនឡាលើនិងចេនឡាក្រោមឲ្យរួបរួមគ្នាឡើងវិញ ហើយដែលមានរាជ ធានី តាំងនៅលើភ្នំគូលេន មានក្សត្រីយនីមួយព្រះអង្គ មានព្រះនាមថា បុទុមបុប្ផា បានមកបោះពន្លា ជ័យនៅទិសនារតីនៃទីរួមខេត្តព្រះត្រពាំង ដែលបច្ចុប្បន្ន នេះ យើងហៅថា “ភូមិបន្លា ”។

Read more

ប្រវត្តិ​ពាក្យ​ថា លុយ​របស់​ខ្មែរ មាន​ប្រភព​មកពីណា​?

ពាក្យ​ថា​លុយ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត ន្យ​ល់​ថា ជា​នាមសព្ទ ដែល​គេ​ហៅ​សំដៅលើ លោហ​:​សណ្ឋាន​មូល​តូច​សំប៉ែត មាន​រូបភាព ឬ​ត្រា និង​អក្សរ​សម្គាល់ សម្រាប់​ប្រើ​ចាយ​ជា​ជំនួស​ប្រាក់ នៅក្នុង​កម្ពុជរដ្ឋ​កាល​ពី​សម័យ​ដើម ដែលមាន​តម្លៃ​២​សេន និង​១​សេន​។ ប៉ុន្តែ នៅ​ទសវត្សរ៍​៥០ ឬ​៦០ មានតែ​តម្លៃ​១​សេន និង​កន្លះ​សេន​ប៉ុណ្ណោះ ហើយ​ពាក្យ​ថា​លុយ​នេះ

Read more

ប្រវត្តិ​ស្នេហា​របស់​លោក​បណ្ឌិត កែម ឡី កាល​នៅ​យុវវ័យ

លោក​បណ្ឌិត កែម ឡី កាល​នៅ​យុវវ័យ​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហារ​រវាង​រូប​លោក និង​ភរិយា​ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទ​បុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ទទួលទាន​បាយ​ល្ងាច​មួយ​ជា​លក្ខណៈ​គ្រួសារ ។ ខាងក្រោម ​នេះ ជា​ប្រវត្តិ​រឿងរ៉ាវ​ស្នេហា​សង្ខេប​របស់​លោក កែម ឡី ដែល​រៀបរាប់​ដោយ​លោក ជុន

Read more

តើ​នគរ​ខ្មែរ​ក្នុង​រជ្ជកាល​ស្ដេច​ណា​កាន់សាសនា​អ្វីខ្លះ​ដោយ​ចាប់ផ្ដើម​ពី​សតវត្ស​ទី ១ នៃ គ​.​ស​

​ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​សតវត្ស​ទី​៥​មកម្ល៉េះ ដោយមាន​ប្រភព​ខ្លះ​បង្ហាញថា​នៅ​សតវត្ស​ទី​៣​នៃ​គ្រឹ​ស្ត​សករាជ និង​ឯកសារ​ខ្លះទៀត​បង្ហាញថា​ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ក្នុង​រាជ​ព្រះបាទ​អសោក ដែល​បាន​បញ្ជូន​សមណ​ទូត​២​អង្គ​ព្រះនាម សោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​សុវណ្ណ​ភូមិ​តាំងពី​សតវត្ស​ទី​៣​មុន​គ្រឹ​ស្ត​សករាជ​។ ហើយ​សាសនា​នេះ​បាន​បន្ត​រីកចម្រើន​បន្តិច​ម្តងៗ​ជាមួយនឹង​ព្រហ្មញ្ញសាសនា ដូច​មាន​សិលាចារឹក មួយ​នៅលើ​ទឹកដី​វៀតណាម​សព្វថ្ងៃ គឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី​៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ​គឺ​ព្រះបាទ​ស្រី​មារ​ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​ផងដែរ​។ ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ​។ ហើយ ចាប់ពី​សតវត្ស​ទី​១៣​រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត​៩៥%​នៃ​ប្រជាជន​សរុប​។​

Read more

ការ​បែក​បាក់​ប្រទេស​កម្ពុជា​ជា​ពីរ​នៅ​មុន​សម័យ​អង្គរ (ភាគ​៧)

២.ចេនឡា​គោក និង​ចេនឡា​ទឹក ប្រទេស​កម្ពុជា មុន​សម័យ​អង្គរ​មាន​ការ​បែក​បាក់​យ៉ាង​ដំណំ រហូត​ត្រូវ​បែង​ចែក​ប្រទេស​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។ ការ​បែក​បាក់​នេះ បណ្ដាល​អោយ​ប្រទេស​ធ្លាក់​ចុះ​ខ្សោយ ហើយ​ទី​បំផុត ត្រូវ​ធ្លាក់​ទៅ​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ជ្វា ផង។ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដំណាក់​កាល​មុន​សម័យ​អង្គរ។ ក.ចេនឡា​គោក នៅ​មុន​សម័យ​អង្គរ​បន្តិច គឺ​នៅ​សតវត្សរ៍​ទី​៨

Read more

ប្រវត្តិលោកតាស៊ីន ស៊ីសាមុត

លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម

Read more

ប្រទេស​កម្ពុជា​មុន​សម័យ​អង្គរ (៥៥០-៨០២) ឬ​អាណាចក្រ​ចេនឡា (ភាគ​៦)

នៅ​មុន​សម័យ​អង្គរ គឺ​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​៦ រហូត​ដល់​ដើម​សតវត្ស​ទី​៩ ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន ដែល​គួរ​អោយ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ឈ្មោះ​ប្រទេស​ក៏​ត្រូវ​បាន​ប្ដូរ​ពី​នគរ​ភ្នំ មក​កម្ពុជា ក្នុង​សម័យ​នោះ។ នា​ដំណាក់​កាល​នោះ​ដែរ កម្ពុជា បាន​ឆ្លង​កាត់​ការ​បង្រួប​បង្រួម​ផង និង​ការ​បែក​បាក់​ផង។ការ​បែក​បាក់​ជា​ចុង​ក្រោយ គឺ​នៅ​ក្នុង​រាជ​របស់​ព្រះ​មហាក្សត្រិយ៍​ជ័យទេវី។ ប្រទេស​កម្ពុជា ដែល​ចិន ហៅ​ថា​ចេនឡា ត្រូវ​បែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។ជា​បន្ត​ទៅ​ទៀត​នេះ

Read more

អារ្យធម៌​ខ្មែរ​នៅ​សម័យ​នគរ​ភ្នំ (ភាគ​៥)

លោក​អ្នក​នាង​ជ្រាប​ទេ​ថា នៅ​សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផង និង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​វិញ មិន​មែន​ប្រុស​ដណ្ដឹង​ស្រី​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ទេ នៅ​សម័យ​អាណាចក្រ​ភ្នំ គឺ​ស្រី​ដណ្ដឹង​ប្រុស។ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​លោក​អ្នក​នាង​អំពី​អារ្យធម៌​ខ្មែរ​នៅ​សម័យ​នគរ​ភ្នំ។ឯកសារ​ចិន បាន​បញ្ជាក់​អោយ​យើង​ដឹង​ថា ភូមិ​ខ្មែរ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ធ្វើ​អំពី​ដី មាន​គូ​ទឹក ឬ​ស្រះ​ធំៗ​ព័ទ្ធ​ជុំវិញ ដែល​មាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ផង។ នៅ​ក្នុង​បរិវេណ​ភូមិ មាន​ស្រះ​ទឹក​សម្រាប់​ប្រើ​រួម​គ្នា។

Read more

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ដើម​សតវត្ស​ទី​៤​ដល់​ទី​៦ (ភាគ​៤)

ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។ ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧

Read more