ប្រវត្តិ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​កំណប់​វត្ថុ​បុរាណ​ខ្មែរ

សារមន្ទីរ​ជាតិ​បាន​កសាង​នៅ​ថៃ្ង​ទី​១៥ សីហា ១៩១៧ តាម​របៀប​ស្ថាបត្យកម្ម ប្រពៃណី​ខ្មែរ ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។ នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ។ វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ សិល្បៈ សាសនា បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ រហូត​ដល់​សតវត្ស​ទី​១៣ ។ សា​រម​នី្ទ​រ​ជាតិ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩១៧ ក្នុង​សម័យ​អាណានិគម​បារាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា (១៨៦៣-១៩៥៣)

Read more

ព្រហ្មជាលសូត្រ ទី១

ទីឃនិកាយ បឋមភាគ ភាគ ១៤ សីលក្ខន្ធវគ្គ សូមនមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គនោះ។ [១] (សូត្រនេះ [សព្ទដែលប្រែថា សូត្រនេះ នោះ មិនមានក្នុងបាលីទេ តែអដ្ឋកថាចារ្យ​ពន្យល់​ថា ឲ្យដាក់បញ្ចូលមកប្រែ ដើម្បីសម្រួល​សេចក្តីឲ្យ​ងាយ​ស្តាប់ យើងក៏បានយកសព្ទនេះ មកដាក់ខាងដើមសូត្រទាំង៤ ដែលមាន​ក្នុងសៀវភៅ​សុត្តន្តបិដក​បឋមភាគ​នេះ

Read more

ពុទ្ធឱវាទ​ស្តី​ពី ការ​មាន​យស​និង​អយស​នៃ​មនុស្ស​លោក

ភ្នំពេញៈ ការ​មានយស និង​ការ​អត់​យស​ក៏ជា​ព្រឹត្តិការណ៍​មួយ​ដែល​សត្វ​លោក​គ្រប់គ្នា​ត្រូវ​តែ​ប្រឈម​មុខ ដោយ​មិន​អាច​ចៀស​ផុត​បាន​ឡើយ។ បើតាម​សម្រង់​សម្តី​ពី​សៀវភៅ «រលក​លោក​ធម៌» ដោយ ៥០០០ ឆ្នាំ ឲ្យ​ដឹង​អត្ថន័យ​នៃ​ពាក្យ យស និង​អយស​ថា៖ «យស តែង​ធ្វើ​ឲ្យ​ហឫទ័យ​របស់​មនុស្ស​ជាច្រើន​សប្បាយ​រីករាយ​ភ្លើតភ្លើន និង​ទទួល​បាន​ដោយ​ក្ដី​សោមនស្ស។ រីឯ​អយស​គឺជា​ព្រឹត្តិការណ៍​មួយ ដែល​មនុស្ស​ជាច្រើន ភ័យខ្លាច និង​មិន​ចង់​ឲ្យ​កើត​ឡើង​ជា​ដាច់​ខាត តែ​គ្រប់គ្នា​មិន​អាច​គេចវេះ​បាន​នោះ​ឡើយ

Read more

ដូចម្តេចដែលហៅថា ទាន?

ព្រះពុទ្ធ​បាន​បន្សល់​នូវ​មាគ៌ា​ដ៏បរិសុទ្ធ​មួយ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​បាន​ពិសោធ​ឃើញ​នូវ​សន្តិភាព​សុខដុមរមនា​ផ្លូវ​​ចិត្ដ​។ មាគ៌ា​នោះ​គឺ​ព្រះអង្គ​បង្រៀន​ដោយ​ផ្តើម​ចេញ​ពី​ការ​ចេះ​ធ្វើ​​ទាន​ការ​លះបង់​នូវ​សេចក្តី​ប្រកាន់​គ្រប់​យ៉ាង​ពី​កម្រិត​ទាប​ទៅ​ខ្ពស់​ពី​គ្រោតគ្រាត​ទៅ​ល្អិត​សុខុម​។ ព្រះសាស្តា​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ធ្វើ​ទាន​តាម​ភាព​ត្រឹមត្រូវ និង​ចេះ​ផ្សារភ្ជាប់​ការ​ធ្វើ​ទាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ទាន​ជា​ការ​លះបង់​នូវ​ភាព​កំណាញ់​គឺ​លះបង់​វត្ថុទាន​ដោយ​ទឹកចិត្ដ​បរិសុទ្ធ​។ ​ទាន​អាច​ហៅថា​ឲ្យ​ក៏​បាន តែ​ឲ្យ​នោះ​គឺ​ចិត្ដ​ហុច​ឲ្យ​ព្រោះ​ចិត្ដ​ចង់​ឲ្យ​គេ​ដោយ​ស្មោះ​មិនមែន​ត្រឹម​តែ​កាយ​ហុច​ឲ្យ តែ​ចិត្ដ​នៅ​ប្រទាញ​យក​អ្វី​មួយ​ត្រឡប់​មក​វិញ​នោះ​ទេ​។ ទាន​គឺ​ការ​ឲ្យ​ដោយ​សភាព​នៃ​ចិត្ត​ចាគៈ ឲ្យ​ដោយ​មិន​ប្រាថ្នា​របស់​អ្វី​ត្រឡប់​មក​ខ្លួន​វិញ​ជា​ថ្នូរ ហើយ​វា​លើស​ពី​ថា ម្ដង​គេ​ឲ្យ​យើង​ម្ដង​យើង​ឲ្យ​គេ​មាន​ទៅ​មាន​មក​តែ​ទាន​គឺ​ឲ្យ​ដោយ​មិន​ហុត​ទឹក​សម្លឹង​កាក​ឲ្យ​ដោយ​មិន​ឲ្យ​របស់​ស្រណោះ​ដៃ​។ ខ្មែរ​យើង​អាច​លំបាក​ក្នុង​ការ​បែងចែក​រវាង​វត្ថុ​ទាន​ពិតប្រាកដ និង​នុយ​ដែល​ស្រោប​ដោយ​ស្រោម​អំណោយ​ណាស់​។ ក្នុង​សង្គម​ឥឡូវ​សឹង​ជាទូទៅ​ហើយ​ពេល​គេ​ថា​គេ​ទៅ​ចែក​អំណោយ​បើ​គេ​គ្មាន​កាមេរ៉ា​ថតរូប​ទុក​ផូស្ត​ហ្វេសប៊ុក​ទេ​នោះ​គេ​នឹង​មិន​ចែក​អំណោយ​នោះ​ទេ​។ គេ​ទៅ​សែលហ្វ៊ី​ញញឹម​យ៉ាង​ស្រស់​ក្បែរ​ជន​រងគ្រោះ​ក្បែរ​ទុរគតជន​ដោយ​គ្មាន​ចិត្ដ​សង្វេគ​ដល់​ជនរងគ្រោះ​ដែល​គ្នា​កំពុង​តែ​ឈឺចាប់​ឡើយ​។ គេ​ធ្វើ​ជា​ទៅ​ធ្វើ​បុណ្យទាន​ដោយ​ផ្ដល់​ជា​អំណោយ​សប្បុរសធម៌ បំណង​ដើម្បី​តែ​បាន​រូបថត​យក​ទៅ​ផូស្ត​ហ្វេសប៊ុក​ឲ្យ​គេ​មើល​ទៅ​ថា​គេ​ជា​មនុស្ស​ចិត្ដ​ល្អ​ឲ្យ​គេ​សរសើរ​ថា គួរ​ឲ្យ​គោរព​​ប៉ុណ្ណោះ​មិនមែន​ព្រោះ​តែ​គេ​មាន​ចិត្ដ​អាណិត​ដល់​ជនរងគ្រោះ​ជន​ខ្វះខាត​ហើយ​គេ​មាន​ចិត្ដ​ចង់​ជួយ​សង្គ្រោះ​ឡើយ​។

Read more

បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់

បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់ បណ្ដា​ជន​ពាល​និង​បណ្ឌិត​ទាំង ២ ពួក​នេះ ពួក​បណ្ឌិត​ប៉ុណ្ណោះ គឺ​បុគ្គល​ត្រូវ​សេពគប់, ពួក​ជនពាល គឺ​បុគ្គល​មិន​ត្រូវ​សេពគប់​ឡើយ, ព្រោះ​ពួក​ជន​ពាល ប្រៀប​ដូច​ជា​ត្រីស្អុយ បុគ្គល​អ្នក​សេពគប់​ជាមួយ​ជនពាល​នោះ ប្រៀបដូច​ជា​ស្លឹកឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​ត្រីស្អុយ ដែល​ដល់​ហើយ​នូវ​ភាព​ជា​អ្នក​ គឺ​ពួក​វិញ្ញូជន​គប្បី​បោះបង់​ចោល និង​ស្អប់ខ្ពើម។ (ចំណែក) បណ្ឌិត ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប មាន​ក្រស្នា​និង​មាលា​ជាដើម, បុគ្គល​អ្នក​សេពគប់​ជាមួយ​នឹង​បណ្ឌិតនោះ

Read more

ជីវប្រវត្តិ សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ

សម្ដេច​​ព្រះ​​មហា​​សង្ឃ​រាជ និល ទៀង នៃ​គណៈ​​មហា​​និកាយ (ប្រសូត ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​​ព្រហ​ស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​​សម្ដេច​​ព្រះ​សង្ឃ​រាជ​​អង្គ​ទី​១

Read more

បុព្វហេតុ​នៃ​ការ​កើត​មាន​ព្រះ​ត្រៃ​បិដក​ខ្មែរ​ (ប្រែ)

ហេតុ​ដែល​ជា​ទំនង​នាំ​ឲ្យ​កើត​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ឡើង​បាន​ ព្រោះ​អា​ស្រ័យ​នូវ​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ គឺ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ប្រ​កប​ដោយ​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​មាន​ព្រះ​ចិន្តា​ប្រាថ្នា​នឹង​ឲ្យ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ រៀន​សូត្រ​ឲ្យ​បាន​ចេះ​ដឹង​ឡើង​ ហើយ​ប្រព្រឹត្ត​តាម​សេច​ក្តី​ចេះ​ដឹង​នោះ​ផង​  ព្រម​ទាំង​រាជការ​ប្រូតិកតូរ៉ាត៍​និង​អស់​លោក​កុង្សីយ៍​សេនា​បតី​ លោក​ក៏​មាន​សេចក្តី​សង្គ្រោះ​ដល់​ពួក​មហា​ជន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ឲ្យ​មាន​គម្ពីរ​ក្បួន​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ជា​គោ​លចារឹកផង​, អាស្រ័យ​នឹង​ប្រាក់​ចំណូល​របស់​មហាជន​ដែល​មាន​សេច​ក្តី​ជ្រះ​ថ្លា​ ។ ព្រះ​ត្រៃ​បិដក​នេះ​ ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មមែ​ត្រីស័ក​ ពុទ្ធ​សករាជ​ ២៤៧២ ត្រូវ​ គ្រិស្ត​សករាជ ១៩៣០

Read more

បុព្វហេតុ​នៃ​ការ​កើត​មាន​ព្រះ​ត្រៃ​បិដក​ខ្មែរ​ (ប្រែ)

ហេតុ​ដែល​ជា​ទំនង​នាំ​ឲ្យ​កើត​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ឡើង​បាន​ ព្រោះ​អា​ស្រ័យ​នូវ​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ គឺ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ប្រ​កប​ដោយ​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​មាន​ព្រះ​ចិន្តា​ប្រាថ្នា​នឹង​ឲ្យ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ រៀន​សូត្រ​ឲ្យ​បាន​ចេះ​ដឹង​ឡើង​ ហើយ​ប្រព្រឹត្ត​តាម​សេច​ក្តី​ចេះ​ដឹង​នោះ​ផង​  ព្រម​ទាំង​រាជការ​ប្រូតិកតូរ៉ាត៍​និង​អស់​លោក​កុង្សីយ៍​សេនា​បតី​ លោក​ក៏​មាន​សេចក្តី​សង្គ្រោះ​ដល់​ពួក​មហា​ជន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ឲ្យ​មាន​គម្ពីរ​ក្បួន​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ជា​គោ​លចារឹកផង​, អាស្រ័យ​នឹង​ប្រាក់​ចំណូល​របស់​មហាជន​ដែល​មាន​សេច​ក្តី​ជ្រះ​ថ្លា​ ។ ព្រះ​ត្រៃ​បិដក​នេះ​ ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មមែ​ត្រីស័ក​ ពុទ្ធ​សករាជ​ ២៤៧២ ត្រូវ​ គ្រិស្ត​សករាជ ១៩៣០

Read more

ការ​និមន្ត​បិណ្ឌបាត​នៃ​ព្រះ​ភិក្ខុសង្ឃ​និង​ការ​សុំទាន​នៃ​ស្មូម​យាចក

ការ​និមន្ត​បិណ្ឌបាត គឺ​ជា​កិច្ច​វត្ត​របស់​ភិក្ខុសង្ឃ ជា​បវេណី​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​តាំង​ពី​បុរាណកាល​ដែល​មាន​ចារឹក​ទុក​ក្នុង​គម្ពីរ​ដីកា អដ្ឋកថា និង​ឯកសារ​នានា​ផ្នែក​ពុទ្ធសាសនា។តើ​ការ​និមន្ត​បិណ្ឌបាត​នៃ​ព្រះ​ភិក្ខុសង្ឃ និង​ការ​សុំទាន​នៃ​ស្មូម​យាចក​ខុស​គ្នា​បែប​ណា?សព្វ​សត្វ​ទាំង​អស់​មាន​ជីវិត​តាំង​នៅ​បាន​ក៏​អាស្រ័យ​អាហារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ញ៉ាំង​ឱ្យ​រូប​កាយ សាច់​ឈាម ស្បែក​សរសៃ និង​ពណ៌​សម្បុរ ចម្រើន​លូតលាស់​ស្រស់បស់​ទៅ​បាន។ កាល​បើ​ប្រាសចាក​អាហារ​ហើយ រូបរាងកាយ​ទាំង​មូល​ក៏​ស្វិត​ស្រពោន ថមថយ​ចុះ​ជា​លំដាប់ ទាំង​ជីវិត​ទៀត​សោត​ក៏​តាំង​នៅ​បាន​ដោយ​កម្រ។សម្រាប់​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ជា​អ្នក​លះ​ជីវភាព​ជា​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ​មក​បួស​ជា​បព្វជិត​ទ្រទ្រង់​ត្រ័យសិក្ខា​ក្នុង​ព្រះពុទ្ធ​សាសនា អាហារ​ភោជន

Read more

បុណ្យ​កឋិនទាន​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ដទៃ​ទៀត

កឋិនទាន​គឺ​ជា​បុណ្យ​ពិសេស​មួយ​ក្នុង​ពុទ្ធសាសនា​ដែល​ពុទ្ធបរិស័ទ​នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក​មាន​សទ្ធា​ជ្រះថ្លា​រួបរួម​សាមគ្គី​គ្នា​ប្រារព្ធ​ធ្វើ​ទៅ​តាម​កាល​រដូវ​កំណត់ តាំង​ពី​សម័យ​ពុទ្ធកាល​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ប្រិយមិត្ត​របស់​អាស៊ីសេរី មួយ​រូប​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក នៃ​គេហទំព័រ​អាស៊ីសេរី​ថា៖ «សុំ​ជួយ​ប្រាប់​ផង​ថា តើ​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទាំង​អស់​នៅ​លើ​ពិភពលោក គេ​ធ្វើបុណ្យ​កថិន​ដូច​នៅ​ប្រទេស​កម្ពុជា ដែរ​ឬ​ទេ? ច្រើន​ជាង? តិច​ជាង? របៀប​ណា? គួរ​បន្ថែម ឬ​បន្ថយ?»។ ចំណុច​ដូច​គ្នា​មួយ គឺ​កាល​វេលា​នៃ​ការ​ប្រារព្ធ​បុណ្យ​កឋិនទាន​ដែល​ជា​លក្ខណៈ​ពិសេស​មួយ​នៃ​បុណ្យ​ប្រពៃណី​ពុទ្ធសាសនា​ដ៏​សំខាន់​មួ​នេះ។ ប្រសិនបើ​ធ្វើ​ខុស​ពី​កាល​វេលា​កំណត់ គឺ​នឹង​មិន​កើត​ជា​កឋិនទាន​ឡើយ ព្រោះ​ប្រការ​នេះ គឺជា​ពុទ្ធានុញ្ញាត

Read more