ប្រវត្តិ​ ស្រះ​គូ ​​​ “សៀមរាប”

នាឆ្នាំ៨២០ ក្នុងរជ្ជកាលព្រះបាទជ័យ វរ្ម័នទី២ ដែលជាក្សត្រមួយអង្គ ដែលបានបង្រួបបង្រួមអាណា ចក្រ ចេនឡាលើនិងចេនឡាក្រោមឲ្យរួបរួមគ្នាឡើងវិញ ហើយដែលមានរាជ ធានី តាំងនៅលើភ្នំគូលេន មានក្សត្រីយនីមួយព្រះអង្គ មានព្រះនាមថា បុទុមបុប្ផា បានមកបោះពន្លា ជ័យនៅទិសនារតីនៃទីរួមខេត្តព្រះត្រពាំង ដែលបច្ចុប្បន្ន នេះ យើងហៅថា “ភូមិបន្លា ”។ ក្រោយមកក្សត្រីយ៍ អង្គនេះ បានសម្រេចព្រះទ័យសាងវាំងមួយនៅទីនោះ ដោយដាក់ឈ្មោះថា “អង្គរបុរី ”។ ទីឋាននៃ ព្រះរាជវាំងនោះ ឥឡូវបានក្លាយទៅជាវត្ត មួយមានឈ្មោះថា “វត្តអង្គរបុរី ”។

ដើមឡើយវត្តអង្គរបុរីនេះ ជាទីសក្ការៈមួយរបស់ ព្រហ្មញ្ញសាសនា ដោយមានផ្ទាំងសិលាសំរាប់ទ្រព្រះ បាទព្រះនារាយន៍មួយផ្ទាំង និងផ្ទះតាម៉ាន មួយខ្នងជាសក្ខីភាព។ លុះដល់ឆ្នាំ៩៩០ ពេលដែលព្រះពុទ្ធសាសនាបានចាក់ឫសមាំនៅទឹកដី កម្ពុជាក្រោម ពុទ្ធបរិស័ទបាននាំគ្នាជម្លៀស ផ្ទះតាម៉ានចេញពីវត្ត ហើយក៏បានសាងផ្ទះ មួយថ្មីនៅទិសឦសាននៃស្រះគូ ដែលមានអ្នក ខ្លះហៅថាស្រះនាង“អម ”។

មានរឿងដំណាលថា ក្សត្រីយានី បុទុមបុប្ផា បានចេញបញ្ជារ ឲ្យជីកស្រះពីរ គឺស្រះគូប្រុសនិងស្រះគូស្រី ដោយប្រុស ៗត្រូវជីកស្រះគូប្រុស ចំណែកឯស្រីៗវិញ ត្រូវជីកស្រះ គូស្រី។ លក្ខ័ននៃការជីកស្រះនោះគឺ បើក្រុម ណាជីកចាញ់គេ ត្រូវតែទៅដណ្តឹងក្រុមដែលឈ្នះ យក ធ្វើប្រពន្ធឬប្តី។ រីឯការជីស្រះវិញ ត្រូវចាប់ផ្តើមជីកនៅពេលព្រះអាទិត្យលិច និងឈប់ ជីកនៅពេលផ្កាយព្រឹករះ។ ផ្នែកស្ត្រីបានជ្រើស រើសនាង អម ធ្វើជាមេក្រុម និងនាង សម ជាមេក្រុមរង។

ក្រុមស្ត្រីដឹងថាខ្លួនមិនអាចយកឈ្នះក្រុមបុរស តាមកម្លាំងបានឡើយ ក៏រកល្បិចបញ្ឆោតពួកប្រុសៗ ដោយពេលធ្វើការ ពួកស្រីៗទាំងនោះ ស្លៀកតែខោទ្រ នាប់និងពាក់អាវអៀមតែប៉ុណ្ណោះ។ ចំណែក ឯពួកប្រុសៗវិញ មិនសូវខិតខំធ្វើការទេ ដោយមួយយប់ៗ តែងតែនាំគ្នាទៅលួចមើលស្រីៗ។ មិនតែប៉ុណ្ណោះ ក្រុមស្ត្រីបានបញ្ឆោតក្រុមបុរស ដោយលួចលើកចង្កៀង គោមឡើងដើម្បីបន្លំថា “ផ្កាយព្រឹករះហើយ ”។ រីឯពួកប្រុសៗ លុះឃើញភ្លើងគោម ក៏នឹកស្មាន ថាផ្កាយព្រឹករះមែន ក៏នាំគ្នាឈប់សំរាក។ ចំ ណែកពួកស្រីៗ នាំគ្នានៅបន្តជីកស្រះរហូតទល់ភ្លឺ។ ទីបំផុត ជ័យជំនះត្រូវបានទៅពួកស្ត្រី ហើយពូក បុរសត្រូវតែទៅដណ្តឹងស្ត្រីយកធ្វើភរិយា តាមកិច្ចសន្យា រហូតមកដល់សព្វថ្ងៃនេះ។

ស្រះគូជារមណីយដ្ឋានមួយ ដែលនៅមិនឆ្ងាយពីទីរួមខេត្ត ព្រះត្រពាំង។ សព្វថ្ងៃនេះ ស្រះគូប្រុស ស្ទើរតែរលុបបាត់ទៅហើយ។ ចំណែកឯស្រះ គូស្រីវិញ នៅមានសោភណភាពនៅឡើយ។ នៅជុំវិញស្រះគូស្រី មាន ដើមឈើទាលធំៗ មានម្លប់ត្រឈឹងត្រឈៃ ព្រមទាំងមានឫស ធំៗ ខ្ពស់ៗ សំរាប់ឲ្យយើងអាចអង្គុយលេងមើលទេសភាព យ៉ាងត្រជាក់ស្រួលពន់ពេក។ នៅក្នុងស្រះ មានដាំឈូកជាលំអ ដុះពាសពេញ។ ស្រះគូនេះឯង ហើយ ក៍ជាទីកន្លែងដែលពួកយុវ័យ តែងតែនាំគ្នាមកសាសង ផ្តោះផ្តង កសាងនូវសេចក្តីស្នេហារបស់ ពួកគេដែរ។

ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរក្រោម ក្នុង ខេត្តព្រះត្រពាំង និងខេត្តនានានៅជិតខាង តែងតែនាំគ្នា មកធ្វើបុណ្យនៅទីនោះមិនដែលខានឡើយ។ ក្នុង មួយឆ្នាំៗ គេប្រារឰធ្វើពិធីបុណ្យពីរលើក គឺបុណ្យ អុំទូក ដែលខ្មែរក្រោមយើងនិយមហៅថា “បុណ្យអកអំបុក”និងប ណ្យុចូលឆ្នាំ។ បុណ្យទាំងពីរនេះ បានទាក់ ទាញភ្ញៀវជាតិនិងអន្តរជាតិ ឲ្យចូលរួមយ៉ាងច្រើនកុះ ករ។

នៅថ្ងៃ១៥កើតខែកត្តិក ប្រជាពុទ្ធបរិស័ទយើង តែងតែនាំយកនូវភោជនាហារ មានបាយ សម្ល ចេក អម្បុក ជាដើម មករៀបក្នុងសាលាទានមួយ ដែលដូនជីពីរបីនាក់ នៅថែររក្សារនៅទីនោះ ដើម្បីវេរប្រគេនព្រះសង្ឃ។ បន្ទាប់ពីទទួលភត្តរួច ព្រះសង្ឃសូត្រចំរើនព្រះ បរិត្ត និងសំដែងធម៌សនា ជាហូរហែរតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។ លុះពេលយប់ គេនាំគ្នា បង្ហោះគោម និងលយប្រទីប ដែលមានភ្លើងពណ៌គ្រប់ ពណ៌ អណ្តែតពាសពេញស្រះ គួរជាទីគយគន់ពន់ ពេក។

ចំណែកឯបុណ្យចូលឆ្នាំវិញ ខ្មែរក្រោមយើងប្រារឰ ឡើង នៅថ្ងៃទី១៣ ទី១៤ និងទី១៥ខែមេសា។ ជារៀងរាល់ ថ្ងៃ នៅពេលថ្ងៃ គេតែងតែធ្វើពិធីនមស្សកា ព្រះរតនត្រៃយ៍ សមាទាននិច្ចសីល ព្រមទាំងនិមន្តព្រះ ព្រះសង្ឃសម្តែងព្រះបរិត្តនិងធម៌តេសនា ហើយបន្ទាប់មក មានការលេងល្បែងប្រជាប្រិយមួយចំនួនដូចជា លោត បាវ ទាញព្រ័ត្រ និងបិទភ្នែកវាយឪទិនជាដើម។ រីឯ នៅពេលយប់ មានការប្រគុំតន្ត្រីយទាំងបុរាណទាំងសម័យ មាន ដូចជា ចម្រៀង រាំវង់ អាយ៉ៃ ព្រមទាំងមានការសម្តែង ល្ខោនបាសាក់ របស់ក្រុមសិល្បៈរស្មីប្រ ទីបទៀតផង។

នៅមុនឆ្នាំ១៩៧៥ រាល់កម្មវិធីបុណ្យនានាដែលប្រារឰ ឡើងនៅស្រះគូ គឺមានព្រះតេជគុណ ថាច់ អ៊ុយ ជាព្រះឧបជ្ឈាយ៍វត្តខ្ទឹង រួមជាមួយព្រះ សង្ឃជាអ្នករៀបចំ។ បច្ចុប្បន្ននេះ អនុមន្ទីរវប្បធម៌និងពត៌មានខេត្តព្រះត្រពាំង របស់យួនកុម្មុយនិស្តជាអ្នករៀបចំ។ សូមរំឭក ថា នៅឆ្នាំ១៩៨១ រដ្ឋាភិបាលយួនកុម្មុយនិស្ត បានធ្វើការជីកស្តារស្រះគូនេះឲ្យបានជ្រៅ ឡើងវិញ ជាហេតុធ្វើឲ្យស្រះគូមានការផ្លាស់ប្តូរ ទ្រង់ទ្រាយរបស់ខ្លួនខ្លះៗ។

នៅមិនឆ្ងាយពីស្រះគូនេះ គេឃើញមានសារៈមន្ទីរ មួយ ដែលមានដាក់តាំងសម្លៀកបំពាក់ខ្មែរសម័យ បុរាណ ជាច្រើនប្រភេទ ព្រមសម្ភារៈធ្វើស្រែចំការរបស់ខ្មែរ យើងបែបផងដែរ។ បើលោកអ្នកទៅលេងកំសាន្តនៅស្រះ គូ សូមកុំភ្លេចទិញវត្ថុអនុស្សាវរីយ៍ គឺមានមួកនិងអាវ យឺត ដែលមានលក់នៅជាន់ខាងក្រោម ជិតផ្លូវចូល នៃសារៈមន្ទីរ។ នេះជាលើកទី១ហើយដែលខ្ញុំ បានឃើញគេលក់មួក ដែលមានសរសេរជាភាសាខ្មែថ្រា “ស្រះ គូ ខេត្តត្រាវិញ ”។ ទោះជាយ៉ាងណាក៍ដោយ ក៏យើង មិនឃើញមានពាក្យពេជន៍អ្វី ដែលនិយាយទាក់ទិនដល់ប្រវត្តិ នៃស្រះគូនេះឡើយ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលកុម្មុយនិស្ត បានខិតខំប្រែក្លាយតំបន់ស្រះគូ ឲ្យទៅជាតំបន់ ទេសចរណ៍មួយដែលប្រកបទៅដោយសក្តានុពល ដោយសង្ឃឹមថានឹងអាច រកប្រាក់ចំណូលយ៉ាងច្រើនពីតំបន់ទេសចរណ៍នេះ។ រដ្ឋាភិបាលបានពង្រីកផ្លូវយ៉ាងធំ ព្រមទាំង ចាក់កៅស៊ូយ៉ាងខ្មៅរលើប តភ្ជាប់ពីផ្លូវ ជាតិលេខ ១ ទៅនឹងស្រះគូ។ អាស្រ័យហេតុនេះ ឡានទេស ចរណ៍ទាំងតូច ទាំងធំ អាចធ្វើដំណើរទៅកាន់តំបន់ប្រវត្តិ សាស្ត្រនេះ បានយ៉ាងស្រួលនិងគ្រប់រដូវ។

បុព្វរសខ្មែរកម្ពុជាក្រោមយើង បានបន្សល់ ទុកនូវស្នាដៃដ៏អស្ចារ្យមួយដល់យើងគ្រប់ គ្នា។ ស្នាដៃនេះ មិនត្រឹមតែទុកសំរាប់ ឲ្យខ្មែរក្រោមយើង មកធ្វើបុណ្យទាន ចូលឆ្នាំ អកអំបុក ឬមកលេងកំសាន្តកំដរអារម្មណ៍ប៉ុណ្ណោះ ទេ តែស្រះគូនេះមានអត្ថន័យប្រវត្តិសាស្ត្រសំ ខាន់ណាស់ វាគឺជាអត្តសញ្ញាណរបស់ខ្មែរ ក្រោមយើង។ ជារៀងរាល់ថ្ងៃ ស្រះគូតែងតែបញ្ចោញ រាង បង្ហាញសោភណភាពដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋាននេះ។ ជាងនេះទៀតនោះ គឺ ស្រះគូតែងតែស្រែកប្រាប់មនុស្សម្នាទាំង ឡាយណា ដែលបានមកដល់ទីនេះ ឲ្យបានដឹងថា ខេត្ត ព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ ដោយពិតប្រាកដ។

ភស្តុតាងជាក់ស្តែង ស្រះគូ របស់យើង មានអាយុជាង១០០០ឆ្នាំទៅហើយ មិនដូចជាតិសាសន៍ ដទៃ ដែលតែងតែនិយាយអួតអាងថា ពួកគេជាជនជាតិដើម។ តែបើនិយាយ ពីប្រវត្តសាស្ត្ររបស់ពួកគេ នៅលើទឹកដីនេះវិញ ពួកគេទើបតែមានប្រវត្តិជាង៣០០ឆ្នាំប៉ុណ្ណោះ។ ដូច្នេះយើងជាខ្មែរក្រោម ជាម្ចាស់ទឹកដីនេះ និងជាស្ថាបនិករបស់ស្រះគូ ត្រូវតែស្គាល់ប្រវត្តិ្ស្រ នេះឲ្យបានច្បាស់លាស់ ព្រមថែររក្សារស្រះ នេះឲ្យបានគង់វង្សជារៀងរហូត ដើម្បីទុកជាកេរ្តិ៍ ដំណែលដល់កូនចៅជំនាន់ក្រោយ សំរាប់ជាភស្តុ តាង ក្នុងការទាមទារទឹកដីកម្ពុជាក្រោមយើងមកវិញ នៅពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *