បឹងកេតអែហ្វស៊ី តំណាងកម្ពុជាទៅលេង TMCC លើកទី៣

ក្រុមបឹងកេតអែហ្វស៊ី ទទួលបានកៅអីមួយជាក្រុមពីកម្ពុជា ទៅលេងវគ្គជម្រុះ Toyota Mekong Club Championship ឆ្នាំ២០១៧ ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងលីគកំពូលកម្ពុជា បន្ទា​ប់ពីប្រកួតសន្សំពិន្ទុ២២សប្តាហ៍។

ជ័យជម្នះលើអាស៊ីអឺរ៉ុប ៤-៣ និងបរាជ័យរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមថ្វីជើងភ្នំពេញក្រោន ២-១ កាលពីថ្ងៃទី០២ ខែធ្នូម្សិលមិញ សមល្មមនឹងអោយបឹងកេតឡើងកំពូលតារាងមាន៤៨ពិន្ទុ លើស ព្រះខ័នរាជស្វាយរៀង ២ពិន្ទុ។

ក្រុមលោក ហៅ សុជាតិ មានពេល១សប្តាហ៍ដើម្បីរៀបចំក្រុមត្រៀមទៅប៉ះ Sanna Khánh Hòa ជើងទី១ នៅដីវៀតណាម នាថ្ងៃទី៩ ខែធ្នូខាងមុខ និងថ្ងៃទី១៣ ខែធ្នូ នៅលើទឹកដីកម្ពុជាវិញម្តង។

ក្រុមដែលឈ្នះនឹងបន្តឡើងប៉ះ Lao Toyota នៅថ្ងៃទី១៧ ខែធ្នូ និងប្រជែងយកជើងឯកជាមួយ Maungthong United នៅថ្ងៃទី២៣ ខែធ្នូ និងថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ខាងមុខ។

ប្រភព http://www.foxsportsasia.com

Leave a Reply

Your email address will not be published. Required fields are marked *