Klopp សើចនឹងរបាយការណ៍តម្លៃខ្លួនរបស់កីឡាករ Coutinho

លោក Jurgen Klopp អស់​សំណើច​នឹង​ការ​លើក​ឡើង​ថា Liverpool បាន​កំណត់​តម្លៃ​លើកីឡាករ Philippe Coutinho ដែល​ក្រុម Barcelona កំពុង​ចង់​បាន។

ក្រុម Barcelona បាន​ទទួល​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ទិញ​យក​កីឡាករ Coutinho កាល​ពី​រដូវក្តៅ​មុន ប៉ុន្តែ​ត្រូវ​បាន​គេ​រំពឹង​ថា​ក្រុម​មួយនេះ​នឹង​ពិនិត្យ​មើល​ការ​ផ្ទេរ​នេះ​ឡើងវិញ​ នៅ​ពេលទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​មករា​នេះ។

របាយការណ៍​មួយ​ចំនួន​នៅក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​សប្តាហ៍​នេះ​បាន​លើក​ឡើង​ថា ក្រុម Barcelona ត្រូវ​បាន​គេប្រាប់​ឲ្យ​ដេញ​ថ្លៃ​ក្នុងតម្លៃ ១២៨ លាន​ផោន​ទើបអាច​នាំយក​កីឡាករ Coutinho ចេញ​ពី​ពហុកីឡា​ដ្ឋាន Anfield បាន។

ប៉ុន្តែ​ក្រុម​ហង្ស​ក្រហម Liverpool នៅតែ​រក្សា​ជំហរ​របស់​ពួកគេ​ដែល​នឹង​មិន​លក់​កីឡាករ Coutinho នោះ​ទេ ហើយ​អ្នក​ចាត់ការ​របស់​ក្លឹប​លោក Klopp នៅតែ​ទទូច​ថា​ការ​សម្រេច​ចិត្តនេះ​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ។

Klopp និយាយ​ដោយ​អស់​សំណើច​ថា៖ “ក្លឹប​បាន​កំណត់​តម្លៃ Coutinho? គួរ​ឲ្យ​ចាប់អារម្មណ៍​មែន។”

“វាមិន​មាន​អ្វី​ដែល​ត្រូវ​និយាយ​អំពី​រឿងនេះ​សោះ​ឡើយ។ ពិត​ណាស់ Phil នៅតែ​មាន​សារៈសំខាន់​សម្រាប់​យើង។”

“តើ​យើង​គួរតែ​ឈប់​គិត​អំពី​គាត់​នៅ​ពេល​នេះ ដោយសារ​តែ​មាន​ព័ត៌មាន​ច្រើន​អំពី​គាត់​នៅក្នុង​កាសែត​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែរ​ឬ​ទេ?”

ប្រភព http://www.foxsportsasia.com

Leave a Reply

Your email address will not be published. Required fields are marked *