បេក្ខភាព Top 4 និងក្រុមនៅតំបន់កាត់ចោល ប្រចាំលីគកំពូលកម្ពុជា ក្រោយប្រកួតសន្សំពិន្ទុ២២សប្តាហ៍

ទីបំផុតការប្រកួតលីគកំពូលកម្ពុជាវគ្គសន្សំពិន្ទុ បានឈាងដល់សប្តាហ៍ចុងក្រោយនៅសប្តាហ៍ទី២២នេះ ដោយបេក្ខភាព៤ក្រុមល្អជាងគេ ( Top 4 ) និងក្រុមត្រូវកាត់ទៅលីគទី២នៅរដូវកាលក្រោយ បានដឹងអស់ហើយ។

ក្រុមចំណាត់ថ្នាក់លេខ១គឺបឹងកេតអែហ្វស៊ី ដែលមាន៤៨ពិន្ទុ ពីការប្រកួតឈ្នះ១៥ ចាញ់៤ និងស្មើ៣។ ក្រុមលេខ២គឺ ព្រះខ័នរាជស្វាយរៀង ដែលមាន៤៦ពិន្ទុ ពីការប្រកួតឈ្នះ១៤ ចាញ់៤ ស្មើ៤។ ចំណែក ណាហ្គាវ៉ើល ឈរលេខ៣មាន៤៥ពិន្ទុ ឆ្លងកាត់ការប្រកួតឈ្នះ១៣ ចាញ់២ ស្មើ៦។ ក្រុម Top 4 ចុងក្រោយគឺក្រសួងការពារជាតិ មាន៤២ពិន្ទុ ប្រកួតឈ្នះ១៣ ចាញ់៦ ស្មើ៣។

ងាកទៅក្រុមដែលត្រូវកាត់ចោលវិញមាន ស៊ីម៉ាក់យូណាយធីត ដែលមានត្រឹម១១ពិន្ទុ នៅសល់មួយប្រកួតក្នុងដៃ ប៉ុន្តែទោះជាលទ្ធផលយ៉ាងណា ក៏ពុំគ្រប់គ្រាន់និងរក្សាខ្លួនក្នុងលីគ ដូចគ្នាជាមួយគិរីវង់សុខសែនជ័យ ដែលមានត្រឹមតែ៦ពិន្ទុ។

ក្រុម Top 4 នឹងប្រកួតខ្វែង ឆ្ពោះទៅដណ្តើមជើងឯក។ ក្រសួងការពារជាតិ នឹងប៉ះ ណាហ្គាវ៉ើល យកអ្នកឈ្នះទៅប៉ះព្រះខ័នរាជស្វាយរៀង ជ្រើសក្រុមខ្លាំងទៅដណ្តើមជើងឯកជាមួយ បឹងកេតអែហ្វស៊ី។

ប្រភព http://www.foxsportsasia.com

Leave a Reply

Your email address will not be published. Required fields are marked *