ចាន់ វឌ្ឍនាកា អាចបង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ថ្ងៃទី១៣ ខែធ្នូ ក្រោយមកពីជប៉ុន

ចាន់ វឌ្ឍនាកា អាចបង្ហាញខ្លួ​នលើវាលស្មៅពហុកីឡដ្ឋានជាតិជាថ្មី នៅថ្ងៃទី១៣ ខែធ្នូខាងមុខ បន្ទាប់ពីចប់កុងត្រាខ្ចីជើងជាមួយក្លិប Fujieda MYFC នៅលីគទី៣របស់ជប៉ុន។

កូនប្រុសអភិបាលខេត្តកំពត នឹងវិលមកកម្ពុជានៅអំឡុងសប្តាហ៍នេះ ។ រូបគេនឹងក្លាយជាកីឡាករបឹងកេតជាថ្មី ហើយថ្នាក់ដឹកនាំក្លិបក៏បានបញ្ចូលឈ្មោះ ខ្សែប្រយុទ្ធជំនាញឆ្វេង ក្នុងបញ្ចីឈ្មោះ Toyota Mekong Club Championship រួចរាល់ដែរ។ ប៉ុន្តែយ៉ាងណា វឌ្ឍនា នឹងអវត្តមាននៅការប្រកួតជើងទី១ នៅទឹកដីវៀតណាម ហើយសម្រាប់ជើងទី២វិញ គេអាចនឹងវិលមកវិញទាន់ ប៉ុន្តែលេងៗមិនលេងអាស្រ័យលើសាម៉ីខ្លួនផ្ទាល់។

វឌ្ឍនាកា​ ជាកីឡាករបឹងកេតដំបូង ដែលរកគ្រាប់បានក្នុងការប្រកួត TMCC កាលពីឆ្នាំ២០១៥ ដោយស៊ុតប៉ែងបញ្ចូលទីក្រុម Lao Toyota នឹងបន្តជួយក្រុមឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ប្រភព http://www.foxsportsasia.com

Leave a Reply

Your email address will not be published. Required fields are marked *